Phnom-Penh, 1955. — 110 p.
Author(s): unknown.
Grammar of the Khmer language for Middle and Superior Grades (in Khmer)
គឺជាភាសារបស់ ប្រជាជាតិខ្មែរ ។ [[ភាសាសំស្ក្រឹត] ] និងភាសាបាលីបានជួយបង្កើតខេមរភាសា ព្រោះភាសាខ្មែរបានខ្ចីពាក្យច្រើនពីភាសាអស់នោះ ។ មានអក្សរក្រមវែងជាងគេនៅលើពិភពលោក ។ វាជាភាសាមួយដ៏ចំណាស់ ដែលប្រហែលជាមានដើមកំណើតតាំងតែពី ២០០០ ឆ្នាំមុនមកម៉្លេះ ។
ភាសាខ្មែរមានឥទ្ធិពលទៅលើភាសាថៃនិងភាសាឡាវ ។ ភាសាពីរនេះបានខ្ចីពាក្យជាច្រើន ពីភាសាខ្មែរដែល នាំឲ្យពួកអឺរ៉ុបស្មានថាវានៅក្នុងក្រុមភាសាដូចគ្នា ។ ភាសាថៃ និង ភាសាឡាវ គឺជាក្រុមភាសាថៃក្រាដៃ ឯភាសាខ្មែរស្ថិតនៅក្រុមភាសាមនខ្មែរ ដែលស្ថិតនៅក្នុងក្រុមភាសាអូស្ត្រូអាស៊ីទិក ជាមួយភាសាមននិងភាសាវៀតណាម ដែលទាក់ទងភាសាសំស្ក្រឹត ។ ភស្តុតាងមួយដែលបង្ហាញអំពីការប្រើតួអក្សរខ្មែរ គឺនៅក្នុងសិលាចារឹកវ៉ូកាញ់ វៀតណាមខាងត្បូងដែលក្នុងសិលាចារឹកនោះមានចុះកាលបរិច្ឆេទឆ្នាំ ៦១១ ។